នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ការបណ្តុះបណ្តាលគ្រូបង្គោលត្រូវបានធ្វើឡើងដោយមានការគាំទ្រពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្នុងខេត្តសាកល្បងនីមួយៗ បាត់ដំបង និងកំពង់ចាម។ មុនពេលវគ្គបណ្តុះបណ្តាលចាប់ផ្តើម ក្រុមការងារគម្រោងក៏បាន ពិភាក្សាជាមុនអំពីលក្ខខណ្ឌក្នុងការជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងពីរ។ វគ្គបណ្តុះបណ្តាលលើកទី១ បានចាប់ផ្តើមនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ដែលមាន២វគ្គ៖ វគ្គការគ្រប់គ្រងការថែទាំ និងភាពជាអ្នកដឹកនាំ និងវគ្គការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ នៅខេត្តបាត់ដំបង។ ខណៈដែលវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ចាមក៏មាន២វគ្គដូចគ្នាដែរ គឺវគ្គព័ត៌មានវិទ្យា នៃការថែទាំ និងវគ្គការស្រាវជ្រាវផ្នែកថែទាំ ដែលបាននៅធ្វើនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ។
