Skip to main content

Blog entry by Admin User

វគ្គបណ្ដុះបណ្ដាលក្នុងពេលបម្រើការងារលើកទី៣ នៅខេត្តបាត់ដំបង និងកំពងចាម

30/12/2024

នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ការបណ្តុះបណ្តាលគ្រូបង្គោលត្រូវបានធ្វើឡើងដោយមានការគាំទ្រពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្នុងខេត្តសាកល្បងនីមួយៗ បាត់ដំបង និងកំពង់ចាម។ មុនពេលវគ្គបណ្តុះបណ្តាលចាប់ផ្តើម ក្រុមការងារគម្រោងក៏បាន ពិភាក្សាជាមុនអំពីលក្ខខណ្ឌក្នុងការជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងពីរ។ វគ្គបណ្តុះបណ្តាលលើកទី១ បានចាប់ផ្តើមនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ដែលមាន២វគ្គ៖ វគ្គការគ្រប់គ្រងការថែទាំ និងភាពជាអ្នកដឹកនាំ និងវគ្គការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ នៅខេត្តបាត់ដំបង។ ខណៈ​ដែល​វគ្គ​បណ្តុះបណ្តាល​នៅ​ខេត្ត​កំពង់ចាមក៏​មាន​២​វគ្គដូចគ្នាដែរ គឺវគ្គ​ព័ត៌មានវិទ្យា នៃការថែទាំ និង​វគ្គការស្រាវជ្រាវផ្នែកថែទាំ ដែលបាននៅ​ធ្វើនៅ​​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែធ្នូ ។